Thursday, August 7, 2014
សាគូរ៉ានៅOrigami school
សាគូរ៉ានៅOrigami school
I. នឹកឃើញកាលយើងរៀននៅOrigami បងនឹងឆវី ធ្លាប់សាងអនុស្សារ
រៀមតែងលប់លួចមើលវង់ភក្ត្រា ចិត្តប្រាថ្នាកាច់ផ្កាមកថ្នមបី។
II. ចង់តែប្រាប់ឲ្យស្រីអូនបានដឹង ខ្លាចព្រលឹងដឹងហើយមិនព្រមប្រណី
ស៊ូទ្រាំកើត ទុកសោកគ្រាំរីងរៃ នឹងមានថ្ងៃបានល្ហែល្ហើយពីក្តីស្នេហ៍។
IR. អូនឃ្លាតទៅរៀននៅជប៉ុន ស្រស់តូចតន់សូមអូនកុំភ្លេចស្រុកខ្មែរ
នៅមាន ប្រុសម្នាក់ដែលលួចស្នេហ៍ នៅតែ រង់ចាំផ្កាអូនវិលវៃ។
III. សាគូរ៉ាផ្ការីកនៅក្នុងថ្នាក់ ចិត្តលួចស្ម័គ្រ ជំពាក់ស្នេហ៍ពិសី
សង្ឃឹមមានថ្ងៃគេនឹងយល់ភក្តី រង់ចាំស្រីវិលមក Origami វិញ។
សាងស្នេហនូវ origami school
១ ការយើងរៀននៅOrigami យើងបានសាងអនុស្សារ
តែពេលនេះស្រស់ជីវ៉ា បានឃ្លាតពីបងទៅឆ្ងាយបាត់ហើយ។
២ កៅអីដែលអូនធ្លាប់អង្អុយរៀន ពេលនេះបាត់រូបអូនហើយ
បងបានត្រឹមមើលកៅអី ដែលរូបស្រីធ្លាប់អង្អុយពីរមុន។
R តែពេលនេះបងនឹកអូនខ្លំាងណាស់ តើរូបអូនមាននឹកបងខ្លះដែលទេ។
រឺក៍រូបស្រីភ្លេចបងបាត់ទៅហើយ រឺក៍តូចតន់មានគេមើលថែហើយ។
៣ តែពេលនេះបងបានត្រឹមគិត បានត្រឹមនឹកអូនពីរចម្ងាយ
បងជួនពរអោយរួបស្រី បានក្ដីសុខជាមួយនឹងអ្នកថ្មី។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment